ជម្ងឺឫសដូងបាត

1.តើអ្វីជាជម្ងឺឫសដូងបាត?

ជំងឺឬសដូងបាតគឺជាដុំពកដែលកើតឡើងនៅខាងក្នុង និងជុំវិញរន្ធគូថ (ផ្នែកខាងក្រោយ)។ ពួកវាកើតឡើងនៅពេលដែលមានភាពទន់ខ្សោយនៅផ្នែកម្ខាងនៃប្រឡាយរន្ធគូថ ដែលនាំឱ្យស្រទាប់ខាងក្នុងក្រាស់ ហើយបន្ទាប់មកសរសៃវ៉ែនអាចរីកធំនៅក្នុងឬសដូងបាត ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ហូរឈាម ឈឺចាប់ និងមិនស្រួល។

2. មូលហេតុនៃជម្ងឺឫសដូងបាត
 ជំងឺឬសដូងបាត ជាធម្មតាបណ្តាលមកពីការទល់លាមក នេះដាក់សម្ពាធលើសរសៃឈាមក្នុងរន្ធគូថដែលធ្វើឱ្យហើម។ របស់ផ្សេងទៀតអាចបង្កើនឱកាសដែលអ្នកនឹងទទួលបានឬសដូងបាត៖ ភាពចាស់លើសទម្ងន់រាគចំណាយពេលយូរនៅលើបង្គន់លើកវត្ថុធ្ងន់ៗជាប្រចាំ

3.រោគសញ្ញាជម្ងឺឫសដូងបាត៖

  • ជម្ងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូងបាតផ្នែកខាងក្រៅ។ ជំងឺឫសដូងបាតផ្នែកខាងក្រៅមានរោគសញ្ញាមានដូចជា៖
  • ការធ្លាក់ក្រហមស្រស់តាមបាត
  • ការលៀនធ្លាក់នូវសរសៃរឫសដូង
  • ហូរឈាមចេញពីរន្ធគូថ ជាពិសេសនៅពេលអ្នកទៅបង្គន់។ រមាស់ជុំវិញរន្ធគូថរបស់អ្នក។
  • ឈឺចាប់នៅតំបន់រន្ធគូថ ជាពិសេសនៅពេលអ្នកទៅបង្គន់
  • ដុំឬហើមនៅក្នុងរន្ធគូថ
  • ជម្ងឺឫសដូងបាតផ្នែកខាងក្នុងមាន ៤កំរិត៖ - កំរិត១៖ សរសៃឫសដូងប៉ោងធំបណ្ដាលឲ្យធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ ប៉ុន្តែសរសៃនេះមិនលានចេញក្រៅទេ - កំរិត២៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញដោយខ្លួនឯង និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ - កំរិត៣៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញលុះត្រាតែរុញចញ្ចូលនិងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ - កំរិត៤៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅរហូតមិនលឹបចូលទៅក្នុងវិញទេទោះបីជាព្យាយាមរុញចញ្ចូលក៏ដោយនិងអាចមានធ្លាក់ឈាមក្រហមស្រស់


    4.ព្យាបាលជម្ងឺឫសដូងបាតនាពេលបច្ចុប្បន្ន

  • ព្យាបាលមានច្រើនប្រែរប្រួលទៅតាមដំណាក់កាលនីមួយៗនៃជម្ងឺ និងអ្នកជម្ងឺ។ គោលការណ៍នៃការព្យាបាលគឺដោះស្រាយវិបត្តិនៃការបន្ទោបង់។
  • ការព្យាបាលមានដូចជា៖
  • ជម្ងឺឫសដូងបាតផ្នែកខាងក្រៅ យើងព្យាបាលដោយការប្រើថ្នាំលាប ។ Proctosedyl : សារធាតុសកម្ម៖ hydrocortisone + cinchocaine សម្រាប់ការធូរស្រាលនៃរោគសញ្ញានៃជំងឺឬសដូងបាតខាងក្រៅ និងខាងក្នុង រមាស់រន្ធគូថ ប្រេះរន្ធគូថ។ ការព្យាបាលមុន និងក្រោយការវះកាត់ ចំពោះអ្នកជំងឺឬសដូងបាត។
  • ថ្នាំសុលរួមមានធាតុផ្សំមួយចំនួនដែលបំបាត់រោគសញ្ញា៖ ថ្នាំ corticosteroids (ដូចជា hydrocortisone និង prednisolone): កាត់បន្ថយការឡើងក្រហម ហើម រមាស់ និងឈឺចាប់ ថ្នាំស្ពឹកក្នុងតំបន់ (ដូចជា cinchocaine និង lignocaine)៖ កាត់បន្ថយការឈឺចាប់ និងរមាស់សារធាតុការពារ (ដូចជាស័ង្កសីអុកស៊ីដ និងប្រេងរ៉ែ)៖ ធ្វើឱ្យស្បែកទន់ និងរលោង ថ្នាំ astringents (ដូចជា zinc oxide, witchhazel (hamamelis), aloe និង Peru balsam): ការពារលើជាលិកាដែលខូច។ ថ្នាំប្រឆាំងនឹងរោគ (ដូចជា resorcinol, benzyl benzoate): កាត់បន្ថយការរមាស់
  • កំរិតប្រើអាចផ្លាស់ប្តូរច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ ធ្វើតាមការណែនាំផលិតផលជានិច្ច
  • Metamucil, Normafibe, Benefiber, Fybogel: ផលិតផលទាំងនេះអាចធ្វើអោយរោគសញ្ញាប្រសើរឡើង និងជួយដល់ការទល់លាមក 
  • របបអាហារសម្រាប់អ្នកជម្ងឺឫសដូងបាត:
  • មិនតម្រូវឲ្យតមអាហារអ្វីទាំងអស់។ ក៏ប៉ុន្តែអ្នកជម្ងឺត្រូវបរិភោគអាហារដែលសម្បូរសរសៃដូចជាបន្លែផ្លែឈើ និងទឹកឲ្យបានច្រើនដើម្បីដោះស្រាយបញ្ហាទល់លាមក។ វិធីបង្ការដែលល្អបំផុតគឺចៀសវាងការទល់លាមក រាគ និងការអង្គុយបន្ទោបង់ដែលចំណាយពេលយូរ។ជាចុងក្រោយយើងខ្ញុំសូមផ្ដាំផ្ញើរទៅប្រជាពលរដ្ឋថា មិនមែនរាល់ជម្ងឺដែលកើតនៅតំបន់បាតសុទ្ធសឹងតែជាជម្ងឺឫសដូងបាតនោះទេ។, .)
  • រីឯការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមិនត្រឹមត្រូវអាចបង្ករឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ដូច្នេះ សូមកុំបណ្ដោយឲ្យភាពអៀនខ្មាស់បំផ្លាញសុខភាព និងអាយុជីវិតរបស់លោកអ្នក។ 

ឯកសារយោង៖

  1. https://www.ekipclinic.com/viewArticle/17/detailArticle
  2. https://www.health.harvard.edu/diseases-and-conditions/hemorrhoids_and_what_to_do_about_them
  3. Sun Z, Migaly J. Review of Hemorrhoid Disease: Presentation and Management. Clin Colon Rectal Surg. 2016;29(1):22-29. doi:10.1055/s-0035-1568144

សរសេរមតិយោបល់

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Shopping Cart