អំពីយើងខ្ញុំ

Eastlake Medical កំពុងផ្ដល់ជូននូវផលិតផលរក្សាសុខភាពធម្មជាតិដ៏ល្អបំផុតនៅក្នុងការថែរក្សាសុខមាលភាព។ យើងផ្ដល់ជូនដល់អតិថិជនផលិតផលដែលអាចទិញបានយ៉ាងងាយស្រួលនៅក្នុងតម្លៃដ៏ប្រសើរបំផុតជាមួយនឹងការណែនាំផ្ទាល់ខ្លួនអំពីជំងឺបញ្ហាសុខភាពដោយឥតគិតថ្លៃតាមរយៈវេជ្ជបណ្ឌិតនិងឱសថការី។

ព័ត៌មានអំពីសុខុមាលភាពរបស់អ្នក

ជាច្រើនឆ្នាំកន្លងមកនេះយើងសង្កេតឃើញថាតម្រូវការនៃការប្រើប្រាស់ផលិតផលរក្សាសុខភាពក៏ដូចជាឱសថពីប្រទេសអូស្ត្រាលីមានកំណើនយ៉ាងគួរឲ្យកត់សម្គាល់។ អាហារបំប៉ននិងផលិតផលសុខភាពអូស្ត្រាលីទទួលបាននូវចំណាប់អារម្មណ៍ពិតប្រាកដ ដោយជួយបន្ថែមនូវរបបអាហារនិងសារជាតិបម្រុងផ្សេងៗសម្រាប់ថែរក្សាសុខភាពរាងកាយរបស់មនុស្សយើងជាប្រចាំថ្ងៃ។ ប៉ុន្តែការទិញដោយផ្ទាល់ពីប្រទេសអូស្រាលីមិនមែនជារឿងងាយស្រួលទេ ពីព្រោះត្រូវការរងចាំរយៈពេលយូរក្នុងការផ្ញើពីប្រទេសអូស្ត្រាលីទៅកាន់ប្រទេសកម្ពុជា។ 

មូលហេតុនេះហើយទើបក្រុមការងាររបស់យើងខ្ញុំបាននាំយកនូវផលិតផលរក្សាសុខភាពពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា។ 

សេវាកម្មអតិថិជនរបស់យើងត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកឱសថនិងវេជ្ជបណ្ឌិតដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាសំណួររបស់អ្នក។ ក្រុមការងារយើងខ្ញុំប្ដេជ្ញាផ្ដល់ដំបូន្មានផ្នែកសុខភាពដោយវិជ្ជាជីវៈ។

តម្លាភាព & គុណភាព

ដោយសារភាពសម្បូរបែបនៃផលិតផលនៅក្នុងទីផ្សារសព្វថ្ងៃមានច្រើន ការប្រើប្រាស់ផលិតផលរក្សាសុខភាពត្រូវមានការយកចិត្តទុកដាក់ដោយដឹងពីសារធាតុផ្សំ។ នេះជាមូលហេតុដែលយើងនាំចូលតែផលិតផលដែលធានានូវតម្លាភាពនិងភាពប្រាកដប្រជានៃសារធាតុផ្សំរបស់ផលិតផល។ គ្រប់ផលិតផលដែលមាននៅក្នុងគេហទំព័រយើងខ្ញុំត្រូវបានផលិតនៅក្នុងប្រទេសអូស្ត្រាលីនិងបណ្ដាប្រទេសអភិវឌ្ឍ ទ្វីបអឺរ៉ុបនិងអាមេរិកដែលធានាគុណភាពនិងទទួលបានអត្ថប្រយោជន៍ពីការតាមដានដ៏ល្អ។ ផលិតផលរក្សាសុខភាពរបស់យើងរួមបញ្ចូលគ្នានូវសារធាតុសកម្មប្រកបដោយគុណភាពនិងកម្រិតដ៏ល្អប្រសើរបំផុតដោយទទួលស្គាល់តាមអនុលោម Therapeutic Goods Administration ដែលជាផ្នែកមួយនៃនាយកដ្ឋានសុខភាពរបស់អូស្ត្រាលី។
Shopping Cart